អ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញថាស្ត្រីដែលមាន ភ្លៅត្រគាក និងកំប៉េះគូថធំ ត្រូវបានជឿថាអាចបង្កើតកូន ដែលមានភាពវៃឆ្លាត

29

កំសាន្ត៖ អ្នកវិទ្យាសាស្ត្រទើបនឹងបានបញ្ចេញរបាយការណ៍មួយ ដែលបានស្រាយចម្ងល់ជាយូរមកហើយ អំពីមូលហេតុ ដែលស្ត្រីធាត់ជាង បុរសព្រោះថាពួកគេត្រូវការ ភ្លៅ ត្រគាក និងកំប៉េះគូថ ធំៗ ដើម្បី អាចបង្កើតកូន ដ៏ឆ្លាតម្នាក់បាន។

យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិក បានឲ្យដឹងថា បរិវេណសំខាន់ៗរបស់ស្ត្រីដូចជាភ្លៅ ត្រគាក និង កំប៉េះគូថ ដែលមានភាព ធំធាត់ និងសំបូរសារជាតិខ្លាញ់ គឺជាមុខងារដ៏សំខាន់ សម្រាប់ផ្តល់នូវការអភិវឌ្ឍន៍យ៉ាងខ្លាំង ទៅដល់ខួរក្បាលរបស់កូនដែលទើបនឹងកើត។

លោកសាស្ត្រាចារ្យ Will Lassek អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ មួយនេះ បានពន្យល់ថា “សារធាតុខ្លាញ់ នៅបរិវេណទាំងនេះ គឺជាឃ្លាំង មួយសម្រាប់ ស្ថាបនាខួរក្បាល របស់ទារក។ វាក៏ជា សារជាតិដ៏ សំខាន់មួយផងដែរ សម្រាប់ជាជំនួយ ក្នុងការបង្កើត ប្រព័ន្ធសរសៃ ប្រសាទ របស់មនុស្ស។

លើសពីនេះទៀត សារជាតិខ្លាញ់ ទាំងនេះបានបង្កើត សារធាតុ DHA ដែលអាច បញ្ជូនដល់ទារក តាមរយៈការ បំបៅដោះ ដើម្បីអាចឲ្យ ពួកគេមាន ការវិវត្តន៍សមាសភាគនៃខួរក្បាលបានយ៉ាងប្រសើរបំផុត”។

នេះគឺជាការរកឃើញថ្មីមួយទៀត និងបានស្រាយបំភ្លឺអំពីមូលហេតុដែលចាស់ៗភាគច្រើននៅតាមតំបន់មួយចំនួន តែងតែស្វែងរក ស្ត្រីដែលមាន កំប៉េះគូថ និងត្រគាកធំៗ មករៀបការ ជាមួយនឹង កូនប្រុស របស់ពួកគាត់៕

ប្រភព៖ Heng Ly