គំនិតអប់រំ!!! តើនរណាឆ្លាត? អ្នទេសចរណ៍ និងអ្នកនេសាទត្រី

53

អ្នកទេសចរម្នាក់បានទៅទស្សនាភូមិអ្នកនេសាទមួយ ហើយបានសួរអ្នកនេសាទថា:

-” តើមួយថ្ងៃ អ្នកចំណាយពេលចាប់ត្រីយូរប៉ុណ្ណា?”។

អ្នកនេសាទឆ្លើយថា:

-” ពីរម៉ោង”។

ទេសចរសួរទៀតថា:

-” ម្ដេចមិនចាប់ឲ្យយូរជាងនេះ?”។

អ្នកនេសាទពន្យល់ថា:

-” ខ្ញុំចាប់ត្រីល្មមតែគ្រប់ហូបតែប៉ុណ្ណោះ”។

ទេសចរសួរថា:

-” ចុះសល់ពេលវេលា អ្នកធ្វើអ្វី?”។

អ្នកនេសាទតបថា:

-” ខ្ញុំដេកទ្រមក់ដល់ថ្ងៃរះ ប្រឡែងជាមួយកូនៗ ហូបបាយថ្ងៃត្រង់ រួចសម្រាកដេកននៀលជាមួយប្រពន្ធ ពេលល្ងាចខ្ញុំទៅផឹកស្រាជាមួយមិត្តភក្ដិ លេងហ្គីតា ច្រៀងរាំកម្សាន្ត អូ ហូ! ជីវិតខ្ញុំមានន័យណាស់!”។

ទេសចរបន្លឺថា:

-” ខ្ញុំរៀនបញ្ចប់ថ្នាក់អនុបណ្ឌិតខាងធុរកិច្ច ខ្ញុំអាចជួយអ្នកបាន! បើអ្នកនេសាទឲ្យយូរជាងនេះ អ្នកអាចសល់ត្រីច្រើនយកទៅលក់ ហើយសល់ប្រាក់ ហើយអ្នកអាចទិញទូកធំបាន!”។

អ្នកនេសាទសួរថា:

-” ចុះបន្ទាប់មក?”។

ទេសចរឆ្លើយថា:

-” រកប្រាក់បានច្រើន អ្នកអាចទិញទូកបន្ថែម រហូតបង្កើតបានជាក្រុមហ៊ុននេសាទដ៏ធំ បន្ទាប់មកអ្នកអាចសង់រោងចក្រត្រីខកំប៉ុង ហើយឈប់រស់នៅទីនេះ ផ្លាស់ទៅរស់នៅទីក្រុងវិញ ហើយបង្កើតជាសហគ្រាសថ្មីដ៏ធំ!”។

អ្នកនេសាទសួរថា:

-” តើវាត្រូវចំណាយពេលយូរប៉ុណ្ណា?”

ទេសចរឆ្លើយថា:

-” ប្រហែល២៥ឆ្នាំ!”។

អ្នកនេសាទសួរទៀត:

– “ចុះបន្ទាប់មកទៀត?”។

ទេសចរឆ្លើយថា:

-” បន្ទាប់មក អ្នកអាចទិញលក់ភាគហ៊ុនរបស់អ្នក ហើយក្លាយជាមហាសេដ្ឋី!”។

អ្នកនេសាទសួរ:

– “អូ! មហាសេដ្ឋី! ពិតមែនឬ? ហើយបន្ទាប់មកទៀត?”។

ទេសចរឆ្លើយ:

-” បន្ទាប់មក អ្នកចូលនិវត្តន៍ ត្រឡប់មករស់នៅជនបទមាត់សមុទ្រ ដេកសម្រាកយ៉ាងស្រួល ប្រឡែងនឹងកូនចៅ ចាប់ត្រីកម្សាន្តចិត្តសម្រាប់តែហូបតែប៉ុណ្ណោះ រួចបាយថ្ងៃត្រង់ហើយសម្រាកជាមួយប្រពន្ធ ល្ងាចឡើងផឹកស្រា រាំច្រៀងជាមួយមិត្តភក្ដិកម្សាន្តចិត្តឲ្យរីករាយ!”។

អ្នកនេសាទតប:

-” ដដែលហ្នឹង! ចុងក្រោយដូចតែគ្នាហ្នឹង! អ៊ីចឹងខំប្រឹងអស់២៥ឆ្នាំ ហើយហត់ស្ទើរតែដាច់ខ្យល់ ដើម្បីអ្វី? មួយម៉ាត់ មួយក ហើយដេកមិនស្រួលជាង?”៕ប្រភពBo tuth