ពិតជាពិសេសសម្រាប់សុខភាព និងភាពអស់កម្លាំងរបស់យើង គឺទទួលទានទឹកក្រូចឆ្មារ

17

ក្រូច គឺជាប្រភេទផ្លែឈើមានរសជាតិជូរ មានតម្លៃថោកសមរម្យ និងត្រូវបានគេយកទៅប្រើប្រាស់ជាថ្នាំព្យាបាលទៀតផង។ វាអាចធ្វើជាអាហារបានជាច្រើនប្រភេទដូចជា នំខេកក្រូចឆ្មារ មាន់ដុតក្រូចឆ្មារ និងភេសជ្ជៈរសជាតិក្រូចឆ្មារ។ វាក៏ត្រូវបានគេយកទៅតុបតែងលើអាហារផងដែរ។ ចំពោះទឹកក្រូចឆ្មារវិញ វាផ្ទុកទៅដោយជាតិ Citric Acid ៥ ភាគរយ ដើម្បីធ្វើអោយមានរសជាតិជូរ។ ក្រូចឆ្មារសម្បូរជាងគេ គឺវីតាមីន C។

វាក៏ផ្ទុកទៅដោយវីតាមីនជាច្រើនដែរដូចជា វីតាមីន B, Riboflavin និងជាតិរ៉ែ កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ព្រមទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាតដែរ។ ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈផ្តល់នូវសុខភាព ជាពិសេសនៅពេលព្រឹក។

ការទទួលទានទឹកក្រូចឆ្មារ ផ្តល់ជាអត្ថប្រយោជន៍ដល់សុខភាពមួយចំនួនដូចជា ៖

ល្អចំពោះក្រពះ

ល្អបំផុតសម្រាប់សុខភាពស្បែក

បន្ថែមការថែរក្សាធ្មេញ

បំបាត់អាការៈឈឺបំពង់ក

ល្អសម្រាប់ការសម្រកទម្ងន់

គ្រប់សម្ពាធឈាមឡើងខ្ពស់

ជំនួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើម

ល្អសម្រាប់ព្យាបាលជំងឺរលាកសន្លាក់

បំបាត់អាការៈក្តៅខ្លួន

ជួយច្រោះឈាម៕ ប្រភពHealth.com