នឹកស្មានពុំដល់ថា ពេជ្រ សោភា ស្រណោះម្តាយបានទិញគ្រឿងអលង្ការមួយឈុតឡើងកប់សំរាប់លើកទឹកចិត្តម្តាយ

16

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា កំពុងតែឡើងកូដយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងបទចម្រៀង មនោសញ្ចេតនាមួយចំនួនរបស់នាង ដែលទើបនឹងចេញ។

ជាពិសេស ដោយសារតែ ការគាំទ្រ ទើបធ្វើឲ្យ តារាស្រីរូបនេះ មានទីផ្សារកាន់តែសិល្បៈ និងចំណូលក៏របស់នាង ក៏កាក់កបទៅតាមហ្នឹងផងដែរ។​ ដោយកាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហាញនូវរូបថតមួយសន្លឹក របស់នាង នៅក្នុងបណ្តាញសង្គម ជាមួយនឹង គ្រឿងអលង្ការមួយឈុត ដែលនាងបានទិញឲ្យម្តាយ​អមនឹង សារដ៏មានន័យ សឹងតែស្រក់ទឹកភ្នែក។

ក្នុងនោះ នាងសរសេរសារថា «នៅពីក្មេង ម៉ែមិនស្គាល់របស់ល្អទេ រហូតម៉ែមានកូនៗ ម៉ែតស៊ូណាស់ ហើយម៉ែក៏មិនដែលមានរបស់ល្អដូចគេដូចឯង តែកូននឹងសងម៉ែវិញ ឲ្យក្លាយជាមនុស្សស្រី មានសំណាងជាងគេ ក្នុងគ្រួសារយើង។

សារទាំងនេះ បានធ្វើឲ្យ ហ្វេនជាច្រើនមានការ សរសើរ ដែលសឹងតែគ្រប់ពេល នាងតែងតែទិញរបស់ល្អៗ និងមានតម្លៃ ឲ្យអ្នកម្តាយ ជានិច្ច៕