នារីៗដែលនៅលីវប្រាកដជាខកចិត្តហើយ ខណៈតារាសម្ដែងលោក ចៅខ្មែរ និងកូនកំលោះ លោក ខុន ខេមរិន្ទបានរៀបការយ៉ាងអធឹកអធម

57

ភ្នំពេញ ៖ កាលពី​ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨តារា​សម្ដែង​លោក ចៅ​ខ្មែរ និង​កូនកំលោះ លោក ខុន ខេមរិន្ទ បាន​ប្រារព្ធ​ពិធី​រៀបការ​ជាមួយគ្នា​យ៉ាង​អ​ធឹ​ក​អធម ដោយមាន​មេបា​ទាំងសងខាង​អបអរសាទរ។ ពិធីមង្គលការ​របស់​អ្នក​ទាំងពីរ មាន​ទាំង​អ្នកជំនួញ តារា​សិល្បៈ និង​អ្នកសារព័ត៌មាន​ចូលរួម​យ៉ាងច្រើន​កុះករ នៅ​បុរី​ដែល​គូស្នេហ៍​ភេទ​ដូចគ្នា​មួយគូ​នេះ ទិញ​ផ្ទះ​រួមគ្នា​ធ្វើជា​ចំណងដៃ។

លោក ចៅ​ខ្មែរ និយាយថា ដ្បិតតែ​លោក​រៀបការ​ភេទ​ដូចគ្នា ដែល​ច្បាប់​រដ្ឋ​មិន​អនុញ្ញាត ប៉ុន្តែ​លោក​បាន​ធ្វើឡើង​ធំដុំ ដោយមាន​ពិធីសូត្រមន្ត និង​ចងដៃ​មិន​ខុសពី​មង្គល​ប្រុស​ស្រី​ទូទៅ​នោះទេ ដ្បិតថា ពិធី​ខ្លះ​គ្រាន់តែ​ធ្វើ​របៀបឧបកិច្ច។ ពិធី​នោះ ក៏​ភ្ជាប់​នឹង​ពិធី​ឡើងផ្ទះ និង​សម្ពោធ​ហាង​លក់​ផលិតផល ដែល​អ្នក​ទាំងពីរ​សន្សំ​លុយកាក់​រួមគ្នា​ទិញ​បាន។ភ្ញៀវ​ពិតជា​ច្រណែន​ឃើញ​ពួកគេ​ស្វី​ត​ដាក់​គ្នា ​ព្រមទាំង​ស្នើ​ឲ្យ​មហាជន​កុំ​រើសអើង​ពិធីមង្គលការ​ភេទ​ដូចគ្នា​នៅក្នុង​សង្គម​ខ្មែរ​ដែល​កើតមាន​នេះ ធ្វើ​ម្តេច​ជា​និស្ស័យ​ធម្មជាតិ គ្មាន​អ្នកណា​ចង់​ប្រឆាំង​ធម្មជាតិ​បែប​ផ្ទុយ​នាំ​ឲ្យ​លំបាក​ឡើយ ជាពិសេស​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ចំអក។

លោក​សុគ​ន្ឋ រដ្ឋ ហៅ​ចៅ​ខ្មែរ និង​ចាត់​ខ្លួនឯង​ជា​ភរិយា​របស់​ស្វាមី​លោក​ខេ​ម​រិ​ន្ឋ បាន​ឲ្យ​ដឹង​ក្នុងពេល​កំពុង​ទទួលភ្ញៀវ​ថា យើង​ទាំង២ស្រឡាញ់គ្នា​ជាង៣ឆ្នាំ​មកហើយ ដោយបាន​តាមដាន​ចិត្ត​គ្នា​ជា​រៀងរាល់ថ្ងៃ។ស្វាមី​របស់លោក​គាត់​ជា​មនុស្ស​ម្នាក់​ដែល​មិនចេះ​ចង់បាន​របស់​អ្នកដទៃងាយៗ ដោយសារ​ធ្លាប់​ទិញ​កាដូ​មានតម្លៃ​ជូន​គាត់ តែងតែ​ណែនាំ​ឲ្យ​ទុក​លុយ​ប្រើការ​ផ្សេង​ដែល​ចាំបាច់។ ជាពិសេស​គាត់​បាន​ស្រឡាញ់​ក្រុម​សាច់ញាតិ​ខាង​ខ្ញុំ​ច្រើន ហើយ​តាំងពី​ពេល​នោះមក​យើង​ចាប់ផ្តើម​ឈ្វេងយល់​ចិត្ត​គ្នា។ ចៅ​ខ្មែរ​បន្តថា យើង​ទាំង២រំពឹងថា​ខាង​រដ្ឋាភិបាល​នឹង​ចេញ​ច្បាប់​ការរៀប​ការ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នាពេល​ណាមួយ។

ទាក់ទិន​នឹង​រឿង​យក​កូនចៅ​យើង​បាន​សម្រេចចិត្ត​សុំ​កូន​គេ​មក​ចិញ្ចឹម​ធ្វើជា​កូនបង្កើត ដោយ​មិនចាំបាច់​គិតគូ​ច្រើន​អ្វី ដែល​រំពឹងទុក​សង្ឃឹមថា ស្នេហា​យើង​ពិត​ត​ភ្ជាប់​និស្ស័យ​ទៅ​ថ្ងៃ​អនាគត​ចាស់​កោង​ខ្នង។ ទន្ទឹមនឹងនេះ​ផងដែរ ឃើញថា ទិដ្ឋភាព​នៅក្នុង​ថ្ងៃ​ពិសេស​របស់​តារា​រូបនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះថា នេះ​ជា​លើក​ទី១ហើយ ដែល​អ្នក​នៅក្នុង​រង្វង់​សិល្បៈ​ដាច់ចិត្ត​រៀបការ​ភេទ​ដូចគ្នា​បែបនេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏បាន​ចូលរួម​អបអរសាទរ​ដល់​អ្នក​ទាំង២ ឲ្យ​ស្រលាញ់គ្នា​ជា​រៀងរហូត ៕ប្រភពFB