អ្វីដែលលោកអ្នកមិនដឹងអំពីព្រលិត !!! ព្រលិតឆាជាមួយបង្កងម្ដងទៅមើល នោះលោកអ្នកពិតជានឹកស្មានមិនដល់ហើយ!

172

ព្រលិតឆាជាមួយបង្កងម្ដងទៅមើល នោះលោកអ្នកពិតជានឹកស្មានមិនដល់ហើយ! សូមធ្វើទាំងអស់ ខាងក្រោមនេះជាវិធិធ្វើ ។

វិធីចម្អិន:

* ធ្វើបង្កងឲ្យស្អាត យកខួរទុកផ្សេង រួចហាន់សាច់ជាដុំៗ ហើយដាក់ទឹកត្រី ស្ករត្នោត អំបិល ម្រេចបន្តិចលាយច្របល់ទុកឲ្យចូលជាតិ។

ព្រលិតលាងទឹកឲ្យស្អាត ហើយសករួចកាត់ជាកង់ ដាក់ឲ្យស្រស់ទឹក។

ដាក់ខ្ទះលើភ្លើងឲ្យក្ដៅខ្លាំង ដាក់ប្រេងឆា រួចដាក់ខ្ទឹមសដែលហាន់ម៉ត់ លីងឲ្យឈ្ងុយ ទើបដាក់សាច់បង្កងឆាឲ្យឆ្អិនល្មម រួចចាក់ព្រលិតចូល ឆាមួយត្រឡប់ ដាក់ខួរបង្កងចូល ឆាមួយត្រឡប់ទៀតហើយប្រញាប់ដាក់ចុះ។

លើកកែវស្រាក្រហមក្រេបបន្តិច ខ្ពុលក្នុងមាត់មួយជុំ រួចលេបសន្សឹមៗ ហាក់បីដូចជាជួបស្នេហ៍គ្រាដំបូង រួចយកចង្កឹះចាប់សាច់បង្កងផ្ទាប់ជាមួយព្រលិតដាក់ចូលមាត់ លោកអ្នកនឹងទទួលបាននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ ៕