ឥឡូវនេះ អ្នកប្រដាល់ខ្មែរ អូត ភូថង ធ្លាក់ខ្លួនមកយាមម៉ូតូ រកប្រាក់ចិញ្ចឹមក្រពះ ខណៈខ្លួនធ្លាប់ជាកីឡាករប្រដាល់ឆ្នើម មានខ្សែក្រវាត់ល្បីៗជាច្រើន

68

លោកអូត ភូថង គឺ​ជា​កីឡា​ករ​ប្រដាល់គុនខ្មែរ​ជើង​ខ្លាំង​មួយ​រូប ​ដែល​មាន​រាង​ខ្ពស់​ស្រឡះ​ ព្រមទាំង​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​សាហាវ​បំផុត​ ជាពិសេស​ស្នៀត​កែង​ និង ជង្គង់​ របស់​លោក ដែលនេះ​ជា​អាវុធ​ប្រចាំ​ត្រកូល​មិន​អាច​ធ្វេស​ប្រហែស​បាន​ ។

កីឡាករប្រដាល់ដ៏ឆ្នើមលោក អូត ភូថង ហាក់បាត់មុខឈឹងពីសង្វៀនប្រកួត ដោយគេមិនបានឃើញវត្តមាន របស់លោកទៀតឡើយតាមរយៈកម្មវិធីប្រដាល់ផ្សេងៗលើកញ្ចក់ទូរទស្សន៍ ដែលស្ទើរតែធ្វើឱ្យអ្នកគាំទ្រ ភ្លេចមុខលោកថែមទៀត ។ ស្របពេលនឹងការស្ងាត់បាត់មុខពីសង្វៀនប្រកួតយ៉ាងយូរនេះ ស្រាប់តែពេលនេះគេបានឃើញលោកកំពុងធ្វើការនៅហាងបារាំងមួយកន្លែង មើលទៅគួរឱ្យអាណិតណាស់ ព្រោះធ្វើការនៅម៉ោង ១០ យប់ រហូតដល់ម៉ោង ៥ ព្រឹក ដោយឈរយាមម៉ូតូ និង ទទួលបានប្រាក់ខែ ១៥០ ដុល្លារ ។

ទោះជាយ៉ាងនេះក្តី ក្រោយពេលបញ្ចប់ការងារនោះ លោកក៏ត្រូវទៅបង្ហាត់សិស្សរៀនវាយប្រដាល់ថែមទៀត នៅម៉ោង ៦ ព្រឹក ដោយគ្មានពេលសម្រាក និង រកប្រាក់បានតែបន្តិចបន្តួចតែប៉ុណ្ណោះ ។ គួរឱ្យដឹងដែរថា កំពូលកីឡាករប្រដាល់ អូត ភូថង មានដើមកំណើត​មក​ពី​ខេត្ត​កោះ​កុង​​ និង មាន​ប្រវត្តិ​ធ្លាប់​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​រាប់​មិន​អស់​ទៀត​ផង​ ប៉ុន្តែ​​មួយ​រយៈ​ពេល​មក​នេះ​ មិន​សូវ​ដែល​ឃើញមុខ​លើ​សង្វៀននោះទេ ៕ប្រភពប្រជាប្រិយ