ក្លឹបបាល់ទាត់អង់គ្លេស ទទួលពាន UEFA Champions League ចារក្នុងប្រវត្តិសាស្រ្ត

121

ក្រោយពីប្រកួតនេះបានបញ្ចប់ វាធ្វើឱ្យលើកនេះ ការប្រកួតពានរង្វាន់ក្លិបធំបំផុតរបស់អ៊ឺរ៉ុប វគ្គផ្តាច់ព្រ័ត្រ គឺជាជំនួបរវាងក្រុមមកពីក្របខណ្ឌ English Premier League ទាំង ២ (Liverpool ប្រកួតជាមួយនឹង Spur) ។ មិនតែប៉ុណ្ណោះ នេះគឺជាលើកទី ១ ចាប់តាំងពីឆ្នាំ ២០១៤ មក ដែលមិនមានក្រុមមកពីក្របខណ្ឌ La Liga របស់អេស្ប៉ាញ ។កាលពីម្សិលមិញនេះ ក្រុម Totterham Hotspur បានវាយបកយកឈ្នះ Ajax ដោយលទ្ធផល ៣ ទល់នឹង ២ សរុបទាំងមក ក្រុមមកពីអង់គ្លេស Spur ជាក្រុមដែលបានឡើងទៅវគ្គបន្ត ដោយមានគ្រាប់បាល់ក្រៅ ដីច្រើនជាង ទោះបីជាលទ្ធផលទាំង ២ ជើង ៣ ទល់នឹង ៣ ក៏ដោយ ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីកកើតពាននេះមកនៅឆ្នាំ ១៩៥៥ ក្រុមដែលមកពីអេស្ប៉ាញធ្លាប់ទទួលបានជើងឯកច្រើនជាងគេ ពោលគឺ១៨ ដង ក្នុងនោះ Real Madrid បានកាន់ពាននេះដល់ទៅ ១៣ លើក ខណៈដែលក្រុមមកពីអង់គ្លេសធ្លាប់លើកពាននេះបាន ១២ លើកដោយ Liverpool កាន់ពាននេះម្នាក់ឯងដល់ទៅ ៥ លើក ៕