ប្រទះឃើញសត្វផ្សោត១ក្បាលមានទំងន់ជិត២០០គីឡូក្រាម ងាប់អណ្តែតទឹកទន្លេមេគង្គ នៅក្រុងក្រចេះ

135

ខេត្តក្រចេះ ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សត្វផ្សោតជាសត្វកម្រជិតផុតពូជន៍ទៅហើយ ត្រូវបានគេប្រទះឃើញងាប់១ក្បាល នៅក្នុងទន្លេមេគង្គ នៅចំណុចផែក្រចេះ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។ សត្វផ្សោតមួយក្បាលនោះ ដែលងាប់ត្រូវបានគេប្រទះនោះជាផ្សោតញី មានទំងន់ចំនួន១៩១គីឡូក្រាម ប្រវែង២២៣​សង់ទីម៉ែត្រ រស់នៅអន្លង់កាំពី។

មូលហេតុសត្វផ្សោតងាប់នេះ ក្រុមកាងារមិនទាន់សន្និដ្ឋានច្បាស់សាល់ទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្ដែង នៅលើដងខ្លួនមិនមានស្លាកស្នាមអ្វីទេក្រុម ការងារសង្ស័យអាចមកពីផ្សោតនោះចាស់ ព្រោះទំងន់ដល់ទៅ១៩១គីឡូក្រាម ហើយធ្មេញផ្សោតសឹករិចរិលអស់។

មន្រ្តីរបស់លោកកំពុងចុះសហការជាមួយឆ្មាំទន្លេ ដើម្បីត្រួតពិនិត្យស្រាជ្រាវរកមូលហេតុ បន្ថែមដោយយកសំណាក់ យកខ្លាញ់ ក្រពះផ្សោត ទៅពិនិត្យ ពិសោធន៍ ជាមួយអង្គការwwf និងខណ្ឌ័រដ្ឋបាលជល់ផល នៃមន្ទីកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្ត ដើម្បីរកមូលហេតុឲ្យច្បាស់លាស់ថាផ្សោតនោះងាប់សារអ្វីទេ៕ប្រភពFB