ប្រទះឃើញពស់វែករនាមមួយគូរ មានប្រវែង៧ម៉ែត្រនិងមានទម្ងន់រហូតទៅដល់…

123

​វៀតណាម៖ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែឧសភានេះ ប្រភពពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាមឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​អគ្គិសនី​ដើរ​ដោយ​ឋា​ម​ពលព្រះ​អាទិត្យ​ ដែលជា​ក្រុម​វិស្វករ​ជនជាតិឥណ្ឌា បាន​ប្រទះឃើញសត្វពស់វែករនាម មានប្រវែង៧ម៉ែត្រនិងមានទម្ងន់រហូតទៅដល់៦០គីឡូក្រាម​នៅ​ការដ្ឋានមួយកន្លែង ហើយ​ពួកគេ​ព្យាយាម​បណ្តាញ​វា​ឲ្យ​ចេញពី​សំបុកដែរ តែ​ពស់​ទាំងពីរ​នេះ​ពុំ​ព្រម​ទៅណា​សោះ ដូច្នេះ ទើប​ពួកគេ​បង្ខំចិត្ត​ព័ទ្ធចាប់​វា​ទាំងរស់ ដើម្បី​ធ្វើការ ហើយ​យក​ពស់​ទាំងនោះ​ប្រគល់​ឲ្យ​ផ្នែក​ទេសចរណ៍ ៕