មកស្គាល់ប្រាសាទអច្ឆរិយខ្មែរមួយនេះ ស្ថិតនៅចំកណ្តាលផ្ទៃទឹកបារាយណ៍

39

តាមឯកសារលោក ជីវ តាក្វាន់ ឱ្យដឹងថា ប្រាសាទនេះត្រូវបានស្ថាបនា ឡើងនៅអំឡុងពាក់កណ្តាល សតវត្សទិ១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទិ២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់ បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី ១១។ ប្រាសាទនេះមានលកខណៈប្លែក ពិសេសសំណង់ប្រាសាទ ផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ កំពែង ខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅ ចំកណ្តាល និង ពីរទៀតនៅចុងសងខាងនៃថែវ។

ប្រាសាទ​មេបុណ្យ​ខាងលិច​ជា​ប្រាសាទបុរាណ​ខ្មែរ​មាន​ទីតាំង​ស្ថិតនៅ​លើ​ដីទួល​មួយ​កន្លែង​ ​ចំ​កណ្តាល​បារាយណ៍​ខាងលិច​ ​ក្នុង​ខេត្តសៀមរាប​។​ ​

នៅ​ចំ​កណ្តាល​ស្រះទឹក​ខាងក្នុង​មាន​សំណង់​មួយ​ធ្វើអំពី​ថ្មភក់​មាន​រាង​មូល​របៀប​ដូចជា​អណ្តូង​ទឹក​ ​មាន​អង្កត់ផ្ចិត​ប្រហែល៣ម៉ែត្រ​​។​ ​តាមរយៈ​ការ​ធ្វើ​កំណាយ​នៅ​ឆ្នាំ​ ​១៩៣៩​ ​គេ​បាន​រក​ឃើញ​រូប​បដិមា​មួយ​អង្គ​ក្នុង​ឥរិយាបថ​ផ្ទំ​ ​ប៉ុនែ្ត​ជា​ព្រះវិស្ណុ​ ​ស្ថិតនៅ​ប្រាសាទ​មេបុណ្យ​ខាងលិច​​។​ ​យោង​តាម​ការ​បកស្រាយ​របស់​លោក​ ​ជីវ​ ​តា​ក្វាន់​បេសកជន​នៃ​ចក្រភព​ចិន​ ​ដែល​បាន​មកដល់​ទីក្រុង​អង្គរ​នៅ​អំឡុង​ឆ្នាំ​ ​១២៩៥​ ​បាន​បញ្ជាក់​ថា​ ​ប្រាសាទ​មេបុណ្យ​ខាងលិច​ត្រូវ​បាន​ស្ថាបនា​ឡើង​ស្របតាម​អត្ថន័យ​នៃ​រឿង​កំណើត​ព្រះព្រហ្ម​ ​ពីព្រោះ​តាមដំណើរ​រឿង​នេះ​ ​មុន​ការ​លេចឡើង​នៃ​ពិភព​ថ្មី​ ​ព្រះវិស្ណុ​ទ្រង់​បាន​ផ្ទំ​ធ្វើស​មា​ធិ​លើ​ពស់​អ​នន្តៈ​ ​បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹកសមុទ្រ​ ​អស់កាលដ៏យូរ​​៕ប្រភព៖ popular