មើលឲ្យហើយ នេះជាបទពិសោធន៍ផ្ទាល់ខ្លួនសំខាន់បំផុតសម្រាប់ការធ្វើដំណើរឆ្លងប្រទេស

25

យោងតាមបណ្តាញសង្គមមានឈ្មោះថា Ran Sereyleakhena ចែករំលែករឿងមួយ សំរាប់គិត និងជាបទពិសោធន៍នៅថ្ងៃអាទិត្យ (រឿងរបៀបនេះមានកើតកន្លងច្រើនហើយ )។

គាត់និយាយាថា អ្នកមីងម្នាក់ដែលខ្ញុំកំពុងសន្ទនាជាមួយក្នុងរូបភាពភ្ជាប់នេះ គាត់មានជម្ងឺ ជើងមានបញ្ហា ត្រូវការជំនួយពេលដើរ គាត់ទើបតែព្រះមហាក្សត្រថៃប្រោសប្រទានលើកលែងទោសថ្មីៗនេះ បន្ទាប់ពីគាត់ បានអនុវត្តទោសនៅក្នុងប្រទេសថៃ11ឆ្នាំនៃទោសទាំងមូល25ឆ្នាំរបស់គាត់ ដែលតុលាការ ថៃបានកាត់ ទោសពីបទនាំចូលថ្នាំញៀន (គ.ស2008)។ គាត់ត្រូវបានអាជ្ញាធរថៃ បញ្ជូនគាត់ មកដល់កម្ពុជាម៉ោង9យប់ ថ្ងៃ25 ខែឧសភា ឆ្នាំ2019 ជាមួយពលករ19នាក់ និងអ្នករួចទោស5នាក់ផ្សេងទៀត ហើយត្រូវបានក្រុមការងារ ទទួលពលករបញ្ជូន ត្រលប់កម្ពុជា នៃមណ្ឌលទទួលពលករ ប្រចាំក្រុងប៉ោយ ប៉ែតផ្ដល់សេវាផ្សេងៗ (ក្រុមការងារយើងតែងទទួល និងបំពេញភារកិច្ចបែបនេះជារៀងរាល់ថ្ងៃ24/7) ។

គាត់បានតំណាលថា កាលពីឆ្នាំនោះគាត់មានអាយុ39ឆ្នាំ គាត់មានកូនស្រី2នាក់ កូនបងអាយុ12ឆ្នាំ គាត់បានចាកចេញពីស្រុកសំពៅលូន ខេត្តបាត់ដំបងម្នាក់ឯងទៅប្រទេសថៃ ដោយមានបំណង ទៅព្យាបាល ជំងឺ នៅតាមផ្លូវគាត់បានជួបស្រ្តីខ្មែរម្នាក់មិនស្គាល់គ្នាដែលមានកូនតូចនៅនឹងដៃ និងយួរឥវ៉ាន់ច្រើន ពេល អង្គុយជាប់គ្នាស្រ្តីនោះបានពឹងឲជួយកាន់កន្រ្តកមួយ គាត់ក៏ជួយ មកដល់កន្លែងមានតម្រួត ថៃត្រួតពិនិត្យ ស្រាប់តែគាត់ត្រូវឃាត់ខ្លួនហើយចោទថា គាត់មានកាន់ថ្នាំញៀន គាត់មិនសូវចេះភាសាថៃ បានប្រកែកថាជារបស់ស្រ្តីនោះ តែស្រ្តីនោះបានប្រកែកថាមិនមែនជារបស់ខ្លួន ។ គាត់ត្រូវប៉ូលីសបញ្ជូន និងធ្វើសំណុំរឿងទៅតុលាការ កាត់ទោសគាត់។

នៅតុលាការគេបានផ្ដល់មេធាវីឲគាត់ដែរ ប៉ុន្តែមេធាវីនិយាយភាសាថៃ មានអ្នកបកប្រែ ហើយជំរុញឲ គាត់ទទួលទោសដើម្បីបានទោសស្រាល (ថ្នាំគាត់ជាប់បន្ទុកមានចំនួនជាង1000គ្រាប់) មេធាវីប្រាប់គាត់ថា បើគាត់កាន់តែប្រកែក កាន់តែរើ គាត់កាន់តែជាប់ គាត់គ្មានជំរើស គាត់សុខចិត្តទទួលទោស។ រយៈពេល11ឆ្នាំគាត់បានព្យាយាមទាក់ទងមកផ្ទះតាមរយៈការសរសេរសំបុត្រជារឿយៗ តែគាត់ទទួល ត្រលប់វិញដោយភ្ជាប់លិខិត គ្មានអ្នកទទួល ដូច្នេះយូរៗទៅគាត់ណាយនឹងការសរសេរ សរុបមកគាត់ថា មិនដែលបានទាក់ទងមកក្រុមគ្រួសារជាពិសេសកូនតូចៗទេ ។

រយៈពេលនៃការជាប់ឃុំរបស់គាត់ ជាមួយ ជនជាតិខ្មែរជាង100នាក់ដទៃទៀត ក្នុងចំណោមជនជាប់ទោសសរុប5000នាក់ នៃពន្ធនាគារមួយ ក្នុងខេត្ត នគររ៉ាត គាត់ធ្លាប់ឃើញខាងស្ថានទូត(តាមគាត់ការរៀបរាប់ ខ្ញុំសន្និដ្ឋានថាគឺលោកជំទាវ ឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសថៃជំនាន់នោះ) ទៅសាកសួរសុខទុក្ខម្ដងក្នុងព.ស2055 (គ.ស 2011) ប៉ុន្ដែមិនត្រូវ បានរៀបចំឲបានប្រាស្រ័យជាមួយអ្នកជាប់ទោសជនជាតិខ្មែរទេ គ្រាន់តែបានយកសម្ភារៈ ឧបត្ថម្ភមកចែក ដោយប្រគល់ទៅអ្នកគ្រប់គ្រងពន្ធនាគារទៅទៀត។ ពេលនេះគាត់មកដល់កម្ពុជាវិញហើយ ប៉ុន្តែគាត់កំពុង ព្យាយាមស្វែងរកក្រុមគ្រួសារគាត់ ខាងក្រុមការងារបានជួយសម្របសម្រួលជូនគាត់។

នេះគ្រាន់ជារឿងមួយក្នុងចំណោមរឿងហេតុជាច្រើន បើទោះបីជាគាត់មិនមែនជាជនរងគ្រោះ ក្នុងករណី ជួញដូរមនុស្សពេញលេញ ជាករណីឆរបោក ប៉ុន្តែខ្ញុំសន្និដ្ឋានថា ករណីគាត់គឺជាផ្នែកតូចមួយនៃអំពើ ជួញដូរមនុស្ស ព្រោះអាចឈានទៅដល់ការជួញដូរមនុស្ស។

បញ្ហាមួយដែលបង្ហាញពីបាត់ខ្លួនរបស់ប្រជាជនមិនដឹងមូលហេតុ។ ជួនកាលពួកគាត់ជាពលករ ជាពិសេស ពលករអន្តោប្រវេសន៍ខុសច្បាប់ ដែលពួកគាត់ប្រឈមនិងការបាត់ដំណឹងដោយរបៀបនេះ ឬបាត់ដំណឹង ត្រូវបានគេបញ្ចូនបន្តខុសពីគោលដៅ គោលបំណងដែលគាត់រំពឹងពីប្រទេសដើម ហើយត្រូវស្លាប់អាសារ ឥតការ (នៅក្នុងឯកសាររបស់LPNថៃ ដែលគេបានបង្ហាញពេលខ្ញុំចូលរួមប្រជុំនៅត្រាត គេបានបង្ហាញ ពីកោះមួយក្បែរម៉ាឡេស៊ីដែលមានកប់សាកសពពលករនេសាទសមុទ្រដែលស្លាប់នៅលើទូកនេសាទ ជាច្រើនជាងពាន់នាក់មានសញ្ជាតិផ្សេងៗជាពិសេសឡាវ ភូមា ខ្មែរ ក្នុងនោះមានផ្លាកមួយ បានបង្ហាញថា ខ្មែរ មានតែឈ្មោះហៅលេង តែគ្មានអត្តសញ្ញាណព្រោះគាត់ជា ពលករអន្តោប្រវេសន៍ ខុសច្បាប់។ សពត្រូវគេកប់ត្រួតគរលើគ្នា ក្នុងរណ្ដៅតែមួយ ព្រោះគ្មានអត្តសញ្ញាណ ដោយគេដឹងថា យកចេញ ពីទូកមួយណា)៕  ប្រភពFB