កម្រងរូបភាពស្អាតៗនៃថ្ងៃរះសមរាត្រីនៅអង្គវត្ត នៅខេត្តសៀមរាប

281

សៀមរាបៈ ថ្ងៃដែលពេលយប់និងថ្ងៃមានរយះពេលស្មើរគ្នា ហើយនៅពេលព្រឹក ព្រះអាតិទ្យរះចំពី ក្រោយកំពូលកណ្តាលនៃ ប្រាសាទអង្គវត្ត)។ មិននឹកស្មានថាដូនតាយើងគិតគូរល្អិតល្អន់ រហូតដល់មានពាក់ពន្ធ័ដល់តារាសាស្រ្តបែបហ្នឹងសោះ! នៅពេលព្រះអាទិត្យរះឡើងចំពីក្រោយកំពូលកណ្តាលប្រាសាទអង្គវត្តភ្លាម ទាំងភ្ញៀវជាតិនិងអន្តរជាតិ បានស្រែកកញ្ច្រៀវទះដៃអបអរនៃភាពអស្ចារ្យនេះ ធ្វើឲ្យខ្ញុំរំភើបព្រឺរសំបុរ និងមានមោទនភាពចំពោះស្នាដៃដូនតាខ្មែរយើងដ៍ល្អឯកគ្មានពីរលើលោក! ពិតជាសំណាងណាស់ដែលថ្ងៃនេះ ខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែក ហើយបានផ្តិតយករូបភាពចែកជូនបងប្អូន ក្រោយពីព្យាយាមថត៤ឆ្នាំជាប់គ្នា(ប្រហែល៨ដង)តែមិនបានសម្រេចព្រោះកក្តាអាកាសធាតុ។ប្រភពFacebook ដោយ សុខជា

រូបភាពបាយ័នយូនីគ