តោះទាំងអស់មកស្គាល់ ប្រវត្តិ “នំបញ្ចុក”

33

ការ ហៅ ឈ្មោះ នំ តាមប្រពៃណីរស់នៅ៖ នំបញ្ចុកមានឈ្មោះដើមថានំប៉ែនចុកគឺជានំដែលគេយកម្សៅ សម្រស់ទៅស្ងោរ ហើយបុកលាយទឹករួចយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ដើម្បីរោយ ទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិនបន្ទាប់មកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែងទុកឲ្យស្រស់ទឹក។ ក្រោយមកគេហៅកាត់ៗថានំបញ្ចុកមិនខុសអីពីពាក្យខ្មែរជា ច្រើនដោយបានហៅកាត់ៗដូចជាជើងក្រាន ក្លាយចង្ក្រាន,ជាន់ដើរក្លាយជណ្តើរ, កាន់ជ្រែងក្លាយកញ្ច្រែង, កាន់ត្រកក្លាយកន្ត្រក, ពីរថែមដប់ក្លាយពីរ ដណ្តប់…។ល។

តាមរឿងព្រេងនិទា ដែលទាក់ទង នឹងប្រវត្តិនំបញ្ចុកមានសេចក្តីដំណាលថា នៅនគរធារាធិបតី(សព្វ ថ្ងៃជាតំបន់ទន្លេសាប)មានអ្នកស្រែពីរនាក់ ប្តីប្រពន្ធធ្វើស្រែស្រូវវារចិញ្ចឹមជីវិតព្រោះគាត់រស់នៅតំបន់ទឹក លិច មិនអាច ដាំដំ ណាំ ស្រូវល្អ ដូចគេ ដទៃ ទៀត បាន។ ស្រូវ វារ ជា ស្រូវ ដែល ផ្តល់ អង្ករ បាយ រឹង មាន ពណ៌ ក្រហម ទ្រង់ ផ្កា ឈូក បន្តិច ពេល បុក សម្រិត រួច ហើយ។ ដោយ សារ អង្ករ នោះ រឹង ពេក ដាំ បាយ ឆីមិន សូវ ឆ្ងាញ់ អ្នក ស្រែ ក៏បែក គំនិត ធ្វើជា នំឲ្យ មាន ជាតិ ទន់ បន្តិច ដើម្បី បរិភោគ ស្រួល ទំពារ ណាមួយ នៅតំបន់ ដែល គាត់ រស់ នៅ សំបូរ ត្រី ផង ទើប នាំគ្នា ប្តី ប្រពន្ធ បង់ត្រី មក ធ្វើជា ប្រហុក ធ្វើ ត្រី ឆ្អើរ  រក្សា ទុក បាន យូរ សម្រាប់ ឆីជា អាហារ។ ម៉្យាង អង្ករ ស្រូវវារ ជាអង្ករ ដែល អ្នក ស្រែ អាច យក មក ធ្វើជា នំបញ្ចុក បាន ល្អ ហើយ បាន ច្រើន ចំនួន ជាង អង្ករ ស្រូវ ស្រែ ធម្មតា ទៀត ផង។

ថ្ងៃ មួយ នារដូវ ប្រាំង ទំនេរ ពីការ ងារ នៅ ស្រែ អ្នកស្រែ ជា ប្រពន្ធ បាន បុក អង្ករ ស្រូវ វារ បាន បែក គំនិត យក អង្ករ ស្រូវ វារ ធ្វើជា នំសរ សៃ ចាប់ជា ចង្វាយ រួច ហើយ ក៏ស្រូប នឹង ទឹក សម្ល ប្រហើរ ត្រី ឆ្អើរ ដាក់ ប្រហុក ខ្ទិះ ដូង ថែម ល្បោយ បន្លែ ដែល គាត់ បេះ បាន នៅ តាម វាល ស្រែ ឬក្នុង ចំការ ក្រោយ ផ្ទះ។ លុះ អ្នក ស្រែ ជាប្តី ពិសារ ហើយ កើត ជំងឺ រាគរូស ព្រោះ នំបញ្ចុក នោះ ធ្វើអំពី អង្ករ ត្រាំ ទឹក យូរ មួយ វិញ ទៀត ដោយសារ បន្លែ ស្រស់ ខ្លះ បេះពី ព្រៃ មាន ជីវ ជាតិ ជូរ ឬ ត្រជាក់ ដូច ជា ល្ហុង ត្រួយ ត្រកួន ស្រស់ ត្រួយ កន្ធំ ធេត ផ្កា កំប៉ោក ផ្កា ស្នោ ជា ដើម ទើប អ្នក ស្រែ ជា ប្រពន្ធ បែក គំនិត បន្ថែម ត្រយូង ចេក ជា ជំនួយ ជាល្បោយ នំ ពិសា ហើយ ក៏ លែង រាគ រូស ដូច មុន ទៀត។ គាត់ បាន ប្រតិស្ឋ នាម ឲ្យ នំនោះ ថា នំ សរសៃ ស្រូវ វារ។ នៅ ពេល ដែល អ្នក ស្រែ យើង ធ្វើនំ សរសៃ ស្រូវ វារ នេះ ម្តងៗ គាត់តែង យក ម្រាម ដៃ ជា ចង្កើះ ស្រវា ចាប់ នំ បរិភោគ បញ្ចុក មាត់ជា ទម្លាប់ ធម្មតា តាម ជីវភាព រស់ នៅ បែបអ្នក ស្រែ ក្រីក្រ ហើយ តែង ដួស ផ្ញើ ញាតិ សន្តាន ក្នុង ភូមិឲ្យ ពិសា ឆ្ងាញ់ មាត់ គ្រប់គ្នា មិន សូវ លោះ ពេល។ លុះភ្លក្ស ស្នា ដៃ របស់ គាត់ ហើយ ឃើញថា ឆ្ងាញ់ អ្នកស្រុក ក៏បាន មក សុំរៀន ក្បួន ធ្វើនំ និង ក្បួន ធ្វើទឹក សម្ល ស្រូប ពីគាត់ ដើម្បី យក ទៅ ផ្សំឆ្នៃ ធ្វើទឹក សម្ល កំដរ នំ ឆីតាម ផ្ទះ  តាម ភូមិ តាម ចំណូល ចិត្ត រៀងៗ ខ្លួន ជា បន្តៗ រៀង មក។

លុះចាស់ជរាបន្តិចទៅ អ្នកកស្រែ ទាំងពីរ នាក់ ប្តីប្រពន្ធ មិនអាច ប្រកប របរធ្វើ ស្រែ បាន ព្រោះ គ្មាន កូនចៅ បន្ត ការ ងារ ក្នុង ស្រែ ជំនួស គាត់ អ្នក ស្រែ ទាំង ពីរ ក៏ដូរ មុខ របរ មក រែក នំលក់ នំ បញ្ចុក លក់ តាម ភូមិ តិច តួច ដើម្បី ចិញ្ចឹម ជីវិត រៀង រាល់ ថ្ងៃ តាម ដំណើរ ជីវិត សុចរិត របស់ គាត់។ នៅថ្ងៃ មួយ មាន រាជ កុមារ វ័យ ប្រមាណ ៧ វស្សា នាំ ពល សេនា ជិះសេះ ដើរ លេង នៅតាម ស្រុក ភូមិ បាន ប្រទះ ឃើញ អ្នក ស្រុក ចោម រោម អ្នក ស្រែលក់ នំសរសែ ស្រូវ វារ ហើយអួត ថា ឆ្ងាញ់ មាត់ គ្រប់ គ្នា ក៏ចង់ សាក មើល នឹង គេ ដែរ។ តែ ដោយ តំបន់ នោះ មាន ភាព ក្រីក្រ គេឆីនំ សរសែ ស្រូវ វារ នឹង ម្រាម ដៃ គ្រប់ៗ គ្នា ម្ល៉ោះ ហើយ រាជកុមារ ក៏ប្រែ ចិត្ត រារែក មិន ហ៊ាន សាក ល្បង ព្រោះ ខ្លាច ប្រឡាក់ ដៃ។ រីឯ អ្នក ស្រែ ទាំង ពីរ កាល បើ បាន ដឹង ថា រាជ កុមារ ចង់ សោយ នំ របស់ ខ្លួន ក៏ទូល សុំ ឲ្យស្នំឯក ដែល ជា មេដោះ របស់ រាជ កុមារ យក ដៃចាប់ នំសរសៃ ស្រូវ វារ បញ្ចុក រាជ កុមារ យើង។ ដោយ ការ ចង់ ដឹង នូវ រសជាតិ សម្ល ដ៏សែន ឈ្ងុយ ឈ្ងប់ ប្លែក ធម្មតា រាជកុមារ ក៏យល់ ព្រមឲ្យ ស្នំឯក បញ្ចុក។ ពេល នេះ រាជកុមារ យើង ក៏មាន សេចក្តី សោមនស្ស នឹង រស ជាតិ នំសរសៃ ស្រូវ វារ ដ៏ឆ្ងាញ់ មួយ ចាន នោះ ក្រៃ លែង ព្រម ទាំង ប្រទាន រង្វាន់ មួយ ចំនួន ដល់ អ្នក ស្រែ ដែល ធ្វើនំ ឆ្ងាញ់។

នៅពេល រាជកុមារ យាង ត្រឡប់ ទៅរាជ វាំង វិញ ក៏តែង ទទូចឲ្យ ព្រះមាតា តាម រក ទិញ «នំ ដែល ស្នំ បញ្ចុក» នោះ ពីអ្នក ស្រែ យក មក សោយ នៅក្នុង រាជវាំង។ ដោយសារ ខ្ជិល ដេញ ស្នំ ឲ្យ រត់ទៅ ទិញ នំ ពី អ្នក ស្រែ រៀង រាល់ ព្រឹក ឲ្យ រាជ បុត្រ ជាទី ស្រឡាញ់ ព្រះ រាជ មាតា ក៏បញ្ជា ឲ្យ សេនា ទៅគាស់ ហៅ អ្នក ស្រែ ទាំងពីរ នាក់ ប្តី ប្រពន្ធ មក ធ្វើនំ សម្រាប់ រាជកុមារ សោយ ប្រចាំ រាជ វាំង រៀង រហូត ទៅ។ ចំណេរ ត មក ឈ្មោះ «នំសរសៃ ស្រូវវារ» ក៏លែង មាន នរណា ហៅត ទៅ ទៀត ដែរ។ គេ

ទម្លាប់ នាំគ្នា ហៅ ថា «នំដែល ស្នំ បញ្ចុក» ជា ជំនួស វិញ យ៉ាង ប្រជា ប្រិយ យូរ ក្រោយ មក ទៀត ក៏ត្រូវ គេ ហៅ កាត់ៗ ខ្លីៗ ថា «នំបញ្ចុកៗ» បន្តរៀង រហូត មក ដល់ សព្វ ថ្ងៃ នេះ។ ប្រភព ៖  អ្នកស្រី កែវ ច័ន្ទបូរណ៍