យុវជនម្នាក់បេីកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមបើកទៅបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង៤នាក់ សន្លប់ស្ដូកស្ដឹង.(មានវិដេអូ)

55

តាខ្មៅ៖យុវជនម្នាក់បេីកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមបើកទៅបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង៤នាក់ សន្លប់ស្ដូកស្ដឹងហេតុកាណរ៍គ្រោះថ្នាចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៣:២០នាទីយប់ ឈានចូលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៩ដែលស្ថិតនៅត្រង់ចំណុចផ្លូវកោងហួសផ្សារតាខ្មៅថ្មីក្រុងតាខ្មៅខេត្តកណ្តាល ។

បើយោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថាមាននារីរូបស្រស់៣នាក់ជិះម៉ូតូអាគុបឌុបគ្នាមកដល់ចំណុចផ្លូវកោងហួសផ្សារតាខ្មៅថ្មីស្រាប់ពេលនោះតែមានយុវជនម្នាក់បេីកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមបើកទៅបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង៤នាក់សន្លប់ស្ដូកស្ដឹងកណ្តាលផ្លូវត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

(មានវិដេអូ)

 ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន