រូបថតមួយសន្លឹកនេះហើយ ដែលធ្វើឲ្យអ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងហ្វេសប៊ុកផេករបស់លោកពាក់មីបានលើកឡើងថា… (មានវិដេអូ)

121

កាលពីយប់មិញនេះក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល២ទល់០ នាជំនួបក្នុងវគ្គជម្រុះ FIFA World Cup 2022 ជើងទី១ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

គ្រាប់បាល់ទាំងពីរគ្រាប់នោះរកបានដោយកីឡាករវ័យក្មេងសៀង ចន្ធា និងកីឡារគួច សុគម្ភៈ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់រយពាន់នាក់។ គួររំលឹកផងដែរថា ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ជុំដំបូង នឹងត្រូវធ្វើឡើង២ជើងប្តូរទឹកដីគ្នា ពោលគឺជើងទី១ ធ្វើនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅកម្ពុជា មុនពេលជើងទី២ នឹងធ្វើឡើងនៅប្រទេសកាតា ដែលត្រូវបានកំណត់ថា ជាទឹករបស់ប៉ាគីស្ថាននឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ។

ហ្វេសប៊ុកផ្លូវការរបស់ Pek Mi CBS​គាត់​បានសរសេរជាមួយរូបភាពនោះថា៖ទឹកចិត្តស្រលាញ់ពិតពិត​ មិនមែនសំដែង។នេះគាត់ចង់បង្ហាញពីទំហំនៃទឹកចិត្តរបស់អ្នកគំាទ្រ ក្រុមកីឡាករបាល់ទាស់កម្ពុជា នេះជាគំាទ្រពិតប្រាកដមែនទោះបីជាចាញ់រឺក៏ឈ្នះក៏នូវតែគំាទ្រដែរ រូបមួយសន្លឹកនេះមានន័យខ្លាំងណាស់ ដោយមានអ្នកថតរូបជាច្រើនប្រមាញ់បានមិនដឹងខ្លួន ដោយយកមកបង្ហោះលើហ្វេសប៊ុក ផ្អើលនាំគ្នាស៊ែរបន្តគ្នារំភើបចិត្តពេក បូករួមនឹងលទ្ធផលជ័យជំនះទៀតនោះ គ្រប់គ្នាសារទរយ៉ាងពេញទំហឹង ចំពោះទឹកចិត្តកីឡា នឹង អ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរយើង៕

(មានវិដេអូ)