សម្តេចតេជោ កោតសរសើរដល់ ក្រុមកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះ ២ ទល់នឹង ០

149

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានសេសរតាមបណ្តាញសង្គម (Facebook) “សូមកោតសរសើរដល់ ក្រុមកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ( កម្ពុជា២ Vs ប៉ាគីស្ថាន ០ )សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ” ។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ដែថា សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC)  បានមកលើកម្ពុជា ២ទល់នឹង០ ៕

ដក់ស្រង់ពីផេកសម្តេចតេជោ ដោយ៖  សុខជា