ធ្វើជាជាងសំណង់មិនកាក់កប ថែមមុខរបរឆក់កាបូប ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ព្រមទាំងឆែករកឃើញ ដែកកាច់សោ កម៉ូតូថែមទៀត

18

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្របួចជាប់ បន្ទាប់ពីធ្វសកម្មភាពឆក់កាបូបរបស់នារីម្នាក់ដើរឆ្លងថ្នល់ បណ្តាលឲជនរងគ្រោះដួលរបួសដៃជើងមុខមាត់ តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ល្បាត់មកទាន់ ដេញតាមចាប់បានតែម្តង ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ២៣និង៣០នាទី​ ថ្ងៃទី១៧ ខែមីនា នៅតាមបណ្តោយផ្លូវ សហព័ន្ធរ៉ុស្សី មុខប្រលានយន្តហោះ ភូមិក្បាលដំរីទី១សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲដឹថា ជនសង្ស័យឈ្មោះ មី រ៉ាវុធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ក្នុងករដ្ឋានសំណង់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មធ្យោបាយ ធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក YAMAHA GT ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FW-7394។

ដោយឡែក ជនរងគ្រោះ ឈ្មោះ ស៊ាង ហ៊ី ភេទស្រីអាយុ ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍កាកាប១ បានចេញល្បាតការងារក្នុងមូលដ្នាន លុះមកដល់ចំណុចមុខប្រលាន្តហោះពោធិ៍ចិនតុង ក៏ឮសំលេងស្រែកថាចោរៗ ស្រាប់តែឃើញជនសង្ស័យកំពុងបើកម៉ូតូព្យាយាមគេច សមត្ថកិច្ច យើងបានដេញតាមមិនឆ្ងាយពីកន្លែងកើតហេតុ រហូតឃាត់ខ្លួនបានយកមកប៉ុស្តិ៍សួរនាំនិងទទួលពាក្យបណ្តឹងជនរងគ្រោះ ។

ក្រោយយកមកដល់ប៉ុស្តិ៍ សមត្ថកិច្ចបានឆែក រកឃើញ ដែកចុងស្រួចកែឆ្នៃសំរាប់កាច់សោ ក ម៉ូតូចំនួន១. សោខ្សៀលេខ៨ចំនួន១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕