សូមមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ បញ្ហាជំងឺគ្រុនឈាមផ្ទុះខ្លាំងនៅខេត្តក្រចេះហើយ

79

ក្រចេះ៖ ពេលនេះជំងឺគ្រុនឈាមកំពុងផ្ទុះឡើងនៅក្នុងខេត្តក្រចេះ  ចាប់តាំងពីដើមឆ្នាំ ២០១៩​មក ជំងឺនេះបាន​កើតឡើង​ចំនួន ៤៤២​ ករណី ហើយបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៣ នាក់ ​ នេះ​បើយោងតាមការ​លើកឡើងរបស់លោក ឈ្នាង​ សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ ។

ករណីជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងនៅខេត្តក្រចេះនេះគឺ​ភាគច្រើន​បាន​កើត​ឡើង​នៅ​ឃុំ​មួយ​ចំនួន​ក្នុង ស្រុក​ស្នួល ​និង​ ស្រុក​ចិត្រ​បុរី ដោយ​កើត​លើ​មនុស្ស​ចាស់​មាន​ ៦ ​ករណី ​និង​ មាន​ស្លាប់​ចំនួន ​៣ ​នាក់​ ក្នុងនោះ​ មាន​មនុស្ស​ធំ​អាយុ​​ ១៥ ​ឆ្នាំ​ម្នា​ក់ ​បាន​ស្លាប់​ នាប៉ុន្មាថ្ងៃចុងក្រោយនេះ ប៉ុន្តែលោកប្រធានមន្ទីរសុខាភិ បាលបានធ្វើការអះអាងថា​ ស្ថានភាព​ជំងឺគ្រុនឈាម​នៅដើម​ឆ្នាំ​នេះ​គឺ​ ​អាច​គ្រប់គ្រង​បាន​ ។

លោក ឈ្នាង​ សុវត្ថា ​បាន​ធ្វើការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម តាមរយៈ​ការ​លុបបំបាត់​ជម្រក​ដង្កូវទឹក​ ដែល​មាន​នៅក្នុង ​និង ​ជុំវិញ​បរិវេណ​ផ្ទះ ទីសាធារណៈ​នានា​ ព្រមទាំង​ការពារ​ខ្លួន​កុំ​ឱ្យ​មូស​ខាំ​ ​ប្រសិនបើ​កូនចៅកើតជំងឺគ្រុនឈាម សូម​ប្រញាប់​នាំ​កូន ​ឬ​ សមាជិក​គ្រួសារ​មកកាន់​មណ្ឌល​សុខភាព​ ឬ​ មន្ទីរពេទ្យឱ្យ​បាន​ទាន់​ពេលវេលា​ ៕ដក់ស្រង់ពី ប្រជាប្រិយ